គោលការណ៍ណែនាំ
- 1 សមាធិពេលព្រឹកចាប់ពីម៉ោង ៩:៣០ព្រឹក ដល់ម៉ោង ១០:៤០ព្រឹក។ សូមចុះវត្តមានអោយបានមុនម៉ោង៩:០០ព្រឹក។
- 2 ពេលរសៀលចាប់ពីម៉ោង ១:៣០រសៀល ដល់ ម៉ោង ៣:៣០រសៀល។ សូមចុះវត្តមានអោយបានមុនម៉ោង១:៣០រសៀល។
- 3 បើមានបំណងចង់ទទួលទានអាហារនៅក្នុងវត្តសូមមេត្តាជួយផ្ដល់ដំណឹងឲ្យបានមុនម៉ោង ៩:00 ព្រឹក (សូមយកចាននិងស្លាបព្រាមកដោយខ្លួនឯង)។
- 4 សូមយកបណ្ណសមាធិពីសាលាឆាន់ដើម្បីចូលក្នុងបរិវេណសមាធិ។
- 5 សូមទុកទូរស័ព្ទនៅសាលាឆាន់ហើយយកបណ្ណសមាធិមកប្តូរវិញពេលចប់សមាធិ។
- 6 សម្លៀកបំពាក់សូមមានភាពសមរម្យ ធូររលុង មិនខើចលើខើចក្រោម ឬឆ្លុះឃើញសាច់។
- 7 របស់របរដែលយកមកជាមួយត្រូវទុកនៅសាលាឆាន់ក្នុងកន្លែងដែលបានរៀបចំជូន។
- 8 សូមកុំយករបស់មានតំលៃមក។
- 9 សូមជួយចូលរួមសម្អាតព្រះវិហារក្រោយពេលសមាធិចប់និងជួយសម្អាតផ្ទះបាយនិងសាលាឆាន់ក្រោយទទួលទាន។